CONTEST_Cambodia

CONTEST

យើងកំពុងរៀបចំការប្រកួតប្រជែងកម្មវិធី White Canvas​ 2021 ចំណុចចាប់ផ្តើមនៃការបង្កើតឆាកសិល្បៈថ្មីមួយ ដែលផ្អែកលើវិធីថ្មីដើម្បីគាំទ្រសិល្បះករ។

ដោយប្រើបច្ចេកវិទ្យាចុងក្រោយ ដើម្បីចែកចាយស្នាដៃសិល្បៈ ប្រកបដោយសុវត្ថិភាពនិងយុត្តិធម៌​ ការប្រកួតប្រជែង មានគោលបំណងប្រមូលស្នាដៃ សិល្បករឆ្នើម និងលេចធ្លោនៅក្នុងតំបន់។

ឆ្នាំនេះការប្រកួតប្រជែង ត្រូវបានបើកចំហសម្រាប់មនុស្សគ្រប់វ័យ ដែលប្រាថ្នាចង់ក្លាយជាសិល្បករអាជីពក្នុងអាស៊ី។ យើងក៏បានបង្កើតប្រភេទកុមារ នៅក្នុងការប្រកួតប្រជែងនេះ ដើម្បីលើកទឹកចិត្តដល់អ្នកដែលមានអាយុក្រោម ១៧ឆ្នាំ ឱ្យចូលរួមក្នុងការគូរគំនូរនិងការច្នៃប្រឌិត។

ស្នាដៃដែលបានជ្រើសរើស នឹងត្រូវបានដាក់តាំងបង្ហាញតាមអ៊ិនធឺណេត និងក្រៅបណ្តាញនៅក្នុងប្រទេសជប៉ុន និងនៅជុំវិញពិភពលោក។
សូមបញ្ចូលការងារដ៏ល្អបំផុតរបស់អ្នក!

CONTACT

CATEGORY

social compass
លក្ខខណ្ឌមនុស្សពេញវ័យ
* មិនកំណត់នូវប្រធានបទ
– សម្រាប់អ្នកដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ
– បេក្ខជនដែលនឹងត្រូវបានជ្រើសរើសសម្រាប់ការបោះឆ្នោតមាន២០នាក់
– ពានរង្វាន់មាន៣រង្វាន់៖
+ពានរង្វាន់មាស: Certificate និង ទឹកប្រាក់ចំនួន 1000$
+ ពានរង្វាន់ប្រាក់: Certificate និង ទឹកប្រាក់ចំនួន 500$
+ ពានរង្វាន់ពិសេស: Certificate និង ទឹកប្រាក់ចំនួន 200$
palette
លក្ខខណ្ឌកុមារ
* មិនកំណត់នូវប្រធានបទ
* ទំហំ៖ មិនកំណត់
– សម្រាប់អ្នកដែលមានអាយុក្រោម 17 ឆ្នាំ
– បេក្ខជនដែលនឹងត្រូវបានជ្រើសរើសសម្រាប់ការបោះឆ្នោតមាន១០នាក់
– ពានរង្វាន់មាន៣រង្វាន់៖
+ពានរង្វាន់មាស: Certificate និងកាដូរង្វាន់ផ្សេងៗទៀត
+ ពានរង្វាន់ប្រាក់: Certificate និងកាដូរង្វាន់ផ្សេងៗទៀត
+ ពានរង្វាន់ពិសេស: Certificate និងកាដូរង្វាន់ផ្សេងៗទៀត

 

DETAIL

ការទទួលពាក្យចុះឈ្មោះ ចាប់ពី៖ ថ្ងៃទី ១ ខែមិថុនា – ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១
* ប្រកាសលទ្ធផល៖ ខែវិច្ឆិកា ឆ្នាំ ២០២១
* ប្រធានបទ៖ មិនកំណត់ប្រធានបទ ស្នាដៃសិល្បៈប្រភេទ 2D ដែលជាស្នាដៃប្រភេទមួយណាក៏បាន (ពណ៌ប្រេង អាគ្រីលីក ពណ៌ទឹក ការបោះពុម្ព, ផាសថែល, ក្រាហ្វិក, ។ល។)
* ទំហំ៖ អប្បបរមា 30 cm x 30 cm អតិបរមា 100 cm x 100 cm
* សិល្បករអាចដាក់ស្នាដៃចូលរួមប្រកួតបានលើសពីមួយ ប៉ុន្តែសម្រាប់ការបោះឆ្នោតជ្រើសរើសម្ចាស់ជ័យលាភីគឺបានតែមួយប៉ុណ្ណោះ!
យើងមិនទទួលយកស្នាដៃដែលធ្លាប់បានដាក់ចូលរួមប្រកួតនៅក្នុងកម្មវិធីផ្សេងៗពីមុនមក ឬស្នាដៃដែលលួចចម្លងពីការងាររបស់អ្នកដ៏ទៃ។

APPLY


CONTACT

The Competition Timeline

social compass